Talk about the Development of e-KYC System
Published on Sunday, 15-06-2025

កាលពីថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២៥ លោកបណ្ឌិត ប៊ួយ រីណា ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកបញ្ញាសិប្បនិម្មិតអនុវត្តនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (ម.ធ.ត.) បានចូលរួមជាតំណាង ម.ធ.ត. នៅក្នុងសន្និសីទ “ឧត្តមសិក្សាកម្ពុជា-ឥណ្ឌូនេស៊ីលើកទី៣” ដែលបានប្រព្រឹត្តនៅ សាកលវិទ្យាល័យបច្ចេកវិទ្យា និង វិទ្យាសាស្ត្រកម្ពុជា (CamTech University) ដើម្បីធ្វើបទបង្ហាញស្តីពី “ប្រព័ន្ធ E-KYC និងការប្រើប្រាស់”។
សន្និសីទនេះមានគោលបំណងប្រមូលផ្ដុំតួអង្គពាក់ព័ន្ធដូចជាអ្នកស្រាវជ្រាវ និស្សិតទាំងបញ្ចប់ និងកំពុងសិក្សា ដើម្បីបង្ហាញពីប្រធានបទ និងការស្រាវជ្រាវបច្ចុប្បន្នរបស់ពួកគេ ចែករំលែកការយល់ដឹង និងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងគ្នា។
On May 22, 2025, Dr. BUOY Rina, Senior Applied AI Researcher at Techo Startup Center (TSC), represented TSC at “The 3rd Cambodia-Indonesia Higher Education Symposium,” held at CamTech University.
The purpose of this symposium was to bring together scholars, researchers, and graduate students to present their current research, share insights, and explore opportunities for cross-border collaboration.
Related Images:


