Talk about Public Data Analysis Agent

Published on Sunday, 15-06-2025

#Talks

image info

[English Below] កាលពីថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២៥ លោកបណ្ឌិត ប៊ួយ រីណា ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកបញ្ញាសិប្បនិម្មិតអនុវត្តនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (ម.ធ.ត.) បានចូលរួមនៅក្នុងសន្និសីទវិទ្យាសាស្ត្រលើកទី ១៤ ស្តីអំពី “ ការប្រើប្រាស់សក្តានុពលនៃការស្រាវជ្រាវ និងអភិវឌ្ឍន៍ដើម្បីនវានុវត្តន៍ និងកំណើន (Leveraging R&D for Innovation and Growth) ” ដែលបានប្រព្រឹត្តនៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីធ្វើបទបង្ហាញស្តីពី “ បញ្ញាសិប្បនិម្មិតធ្វើការជាមួយទិន្នន័យសាធារណៈ៖ ភ្នាក់ងារដែលមានសមត្ថភាពវិភាគសំណុំទិន្នន័យរដ្ឋាភិបាល (AI Meets Public Data: A Prompt-Based Agent for intuitive Analysis of Government Datasets) ”។

សន្និសីទនេះបានចូលរួមដោយអ្នកវិទ្យាសាស្ត្រ ក្រុមហ៊ុនឯកជន សាស្ត្រាចារ្យ និងនិស្សិត ដែលមានគោលបំណងដើម្បីបង្ហាញពីសមិទ្ធផល សកម្មភាពស្រាវជ្រាវ ការផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកឪកាសសហការស្រាវជ្រាវជាមួយដៃគូ។

On June 5, 2025, Dr. Buoy Rina, Senior Applied AI Researcher at Techo Startup Center (TSC), proudly represented TSC at the Leveraging R&D for Innovation and Growth Symposium hosted by the Institute of Technology of Cambodia. Dr. Rina delivered a presentation titled “AI Meets Public Data: A Prompt-Based Agent for Intuitive Analysis of Government Datasets”, showcasing innovative ways AI can enhance access to and understanding of public data.

The symposium brought together scholars, researchers, and graduate students to share cutting-edge research, exchange ideas, and explore future collaboration opportunities.

Related Images:

image info

image info

image info

image info